khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រៀបចំពិធីសំណេះ សំណាលជាមួយនឹងអាជ្ញាធរស្រុកព្រៃកប្បាស
     
    ចែករំលែក ៖

    នារសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តកំពត តាកែវ និងខេត្តកែប) ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៃស្រុកព្រៃកប្បាស នៅសាលប្រជុំសាលាស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគបាលឃុំទាំង១៣ ក្នុងស្រុកព្រៃកប្បាស ចំនួន៩៦នាក់។
    ពិធីសំណេះសំណាលនេះ រៀបចំឡើងដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយនឹងអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ នៅមូលដ្ឋាន ព្រមទាំងឈ្វេងយល់ និងពង្រឹងការអនុវត្ត តួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការអភិវឌ្ឍមូលដ្ឋាន រួមជាមួយនឹងការចូលរួមដោះស្រាយ ឬនាំយកយោបល់ សំណូមពរ ឬបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ